FTK

FasTrack English (Khmer)

បច្ចុប្បន្ន មានអ្នកនិយាយភាសាអង់គ្លេសជា ជនជាតិដើម (native speakers of English ) ចំនួន 350 លាននាក់នៅទូទាំងពិភពលោក និងច្រើនទៀតដែលប្រើប្រាស់ភាសាអង់គ្លេសជាភាសាទី ២ ឫទី ៣។ ការនិយាយភាសាអង់គ្លេសអាចចាប់យកឪកាសការងារក្នុងការទំនាក់ទំនងការទូតអន្តរជាតិ ពាណិជ្ជកម្ម ផ្នែកដឹកជញ្ជូន ការអប់រំ និងវិស័យផ្សេងៗជាច្រើនទៀត។
FasTracKids®គាំទ្រដល់ការអភិវឌ្ឍន៍ភាសាអង់គ្លេសរបស់កុមារដែលនឹងធ្វើអោយប្រសើរឡើងនូវរបៀបដែលពួកគេគិតនិងធ្វើទំនាក់ទំនងជាមួយពិភពលោកជុំវិញខ្លួនពួកគេ។ ពេលវេលាដែលសាកសមបំផុតសំរាប់អ្នកណាម្នាក់រៀនចេះស្ទាត់ជំនាញភាសាផ្សេងទៀតគឺមុនអាយុ 8 ឆ្នាំ។ នៅ FasTracKids យើងជួយសិស្ស ឱ្យចេះភាសាបានច្រើនក្នុងពេលតែមួយដោយផ្តោតទៅលើការអាន សរសេរ និងនិយាយភាសា អង់គ្លេស។

ការសិក្សាស្រាវជ្រាវ (Research) បានបង្ហាញថាអ្នកដែលអាចនិយាយបានច្រើនភាសាមានភាពរស់រវើកខាងប្រព័ន្ធសសៃប្រសាទ មានទស្សនៈវិស័យធំទូលាយ និងការយល់ដឹងបានច្រើននៅថ្ងៃខាងមុខនៃជីវិត។
កុមារដែលអាចនិយាយបានច្រើនភាសាមានការយល់ដឹងលើវាក្យសព្ទ័បានទូលំទូលាយដែលអាចជួយពួកគេស្វែងយល់បានច្រើនពីពិភពលោករបស់គេ ហើយលទ្ធផលគឺគេក្លាយជាសិស្សល្អ។
នៅទីបំផុតការដែលមានសម្ថភាពអាចនិយាយបានច្រើនភាសាគឺជាអំណោយដ៏វិសេសវិសាលមួយនិងយូរអង្វែងបំផុតដែលអ្នកអាចផ្តល់ឱ្យកូនរបស់អ្នកបាន។

កម្មវិធីសិក្សា FasTrack® English របស់យើងបង្រៀនសិស្សដែលមានអាយុចាប់ពី៣ឆ្នាំឡើង ជាមួយនឹងការផ្ដល់ជូននូវភាពសប្បាយរីករាយ និងវិធីដ៏គួរឲ្យទាក់ទាញដើម្បីសិក្សាភាសាអង់គ្លេស។ មិនដូចជាវិធីសិក្សាតាមបែបុរាណទេ FasTracKids គឺជាកម្មវិធីសិក្សាដែលបង្កើតឡើងតាមបែបអន្តរជាតិតដែលអាចផ្ដល់ឲ្យកុមារនូវ បទពិសោធន៍សិក្សាយ៉ាងស្វិតស្វាញ និងទូលំទូលាយ។ អំឡុងពេលសិក្សា សិស្សនឹងធ្វើតាម Makaii ដែលជាអ្នកលេងសៀករបស់យើង។ Makaii និងមិត្តភក្ដិរបស់គាត់នឹងបង្រៀនអង់គ្លេសតាមរយៈការលេងល្បែងកំសាន្ត ការនិទានរឿង និងការលេងល្បែងផ្គុំរូប និងការប្រកួតប្រជែងផ្សេងៗ។
ចុងបញ្ជប់នៃកម្មវិធីសិក្សា កុមារនឹងមានមូលដ្ធានគ្រឺះភាសាអង់គ្លេសយ៉ាងរឹងមាំ។ កម្មវិធីសិក្សាភាសាអង់គ្លេសរបស់យើង មានរៀបចំជាមួយការប្រលងចូលសកលវិទ្យាល័យ Cambridge ដែលជាតម្រូវការទាមទារសម្រាប់សិស្សភាគច្រើនមុនពេលពួកគេចូលរៀនថ្នាក់ភាសាអង់គ្លេស រីសាលាអន្តរជាតិផ្សេងៗ។

ការជួបប្រជុំរវាងអាណាព្យាបាល និងគ្រូបង្រៀននឹងត្រូវបានរៀបចំឡើងក្នុងគោលបំនងពិភាក្សា និងរៀបចំគោលដៅសំរាប់ភាពជោគជ័យក្នុងថ្ងៃអនាគតរបស់កុមារ។ ក្នុងការជួបពិភាក្សានេះ ឪពុកម្ដាយនិងគ្រូបង្រៀននឹងពិភាក្សា វិភាគពីការរីកចំរើនរបស់កុមារ រួមទាំងបង្កើតគោលដៅរួមដើម្បីឲ្យកុមារបានទៅដល់គោលដៅរបស់គេ។